គេហទំព័រ ខ្មែរថប់ញូស

Language

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ ៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦...!

ថ្ងៃ 10/09/2026 | ម៉ោង 01:00:00

សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំ លោកមេបញ្ជាការរង លោក នាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាព នាយការិយាល័យដែលមានការពាក់ព័ន្ធ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត អញ្ជើញចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ ៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦  តាមរយៈប្រព័ន្ធបញ្ជូន សំឡេង និងរូបភាព (Video Conference) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦។