ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រីសៀ ទីនមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានអញ្ជើងដឹកនាំលោកនាយការិយាល័យបុគ្គលិក លោកមេបញ្ជាការ មេបញ្ជាការរង និងជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការកាតព្វកិច្ចយោធា របស់យោធភូមិភាគទី៤ និងយន្តការគណៈកម្មាធិការកាតព្វកិច្ចយោធា ចំណុះយោធភូមិភាគទី៤ ក្រោមអធិបតីភាព សហប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឡុង ណាលីន នាយករងទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន និងជាសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។
នៅសាលប្រជុំ ទីបញ្ជាការយោធភូមិភាគទី៤ ថ្ងៃអង្គារ ទី២៩ ខែកញ្ញ ឆ្នាំ២០២៦។











