គេហទំព័រ ខ្មែរថប់ញូស

Language

កិច្ចប្រជុំ​ពិភាក្សាអំពីដំណើការកិច្ចសហប្រតិបត្តិការ រវាងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តព្រះវិហារ!​

ថ្ងៃ 09/29/2026 | ម៉ោង 03:30:00

កិច្ចប្រជុំ​ពិភាក្សាអំពីដំណើការកិច្ចសហប្រតិបត្តិការ រវាងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មាន​ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំ​ការិយាយទាំង៥ នៃមន្ទីរព័ត៌មានខេត្ត និង អង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណង៖ ដើម្បីសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់ ព្រមទាំងស្នើសុំកិច្ចសហការអនុវត្តគម្រោង រវាងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តព្រះវិហារ។

២៨ កញ្ញា ២០២៦