ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបានចាត់ក្រុមការងារ នាំយកសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ធ្វើឱ្យខូចខាតផ្ទះទាំងស្រុង មានទីលំនៅក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
ក្នុងឱកាសនោះ ក្នុងនាម ឯកឧត្តម ប្រាក់ សោភ័ណ ក្រុមការងារ បានសម្ដែងនូវការសោកស្ដាយ ចំពោះឧបទ្ទវហេតុនេះ ដែលបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ និងលំនៅឋាន ដែលជាអ្វីដែលយើងមិនចង់ជួប។
គូសជម្រាបថា អំណោយសម្ភារ និងគ្រឿងឧបភោគបរិភោគដែលផ្ដល់ជូននេះ ជាអំណោយរបស់ ឯកឧត្តមអភិបាលខេត្ត និងព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈ ទឹកបរិសុទ្ធ ត្រីខ ប្រហុក ស្ករស អំបិល សាប៊ូ ធូបមូស កន្ទេល មុង ភួយ ខ្នើយ ថវិកា៦០ម៉ឺនរៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)



