ប្រតិបត្តិការនេះធ្វើឡើងដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប ក្នុងរដូវបិទនេសាទ ចាប់ពីមាត់ពាមចុងឃ្នៀស ក្រុងសៀមរាប រហូតដល់ស្រុកពួក ខេត្តសៀមរាប បានពិនិត្យឧបករណ៍នេសាទ លបរ៉ាវ ចំនួន ២៣ របាំង ដោយបានធ្វើការវាស់ប្រវែងរបាំងសាច់អួន និងក្រឡា បានចំនួន ២៣ របាំង ឃើញថាប្រជានេសាទបានប្រើក្រឡាសាច់អួនត្រឹមត្រូវតាមច្បាប់ស្តីពីជលផលបានកំណត់ និងបានធ្វើការរុះរើកាត់តម្រឹមរបាំងសាច់អួនចំនួន ៦របាំង ដែលលើសប្រវែងកំណត់។
លោកអភិបាលរង នៃគណៈអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ប្រជានេសាទចូលរួមប្រើប្រាស់ឧបករណ៍នេសាទឱ្យបានត្រឹមត្រូវក្នុរដូវបិទនេសាទនេះ និងក៏បានសំណូមពរដល់មន្ត្រីជលផល និងអង្គភាពពាក់ព័ន្ធត្រូវចូលរួមសហការគ្នាឱ្យបានល្អក្នុងកិច្ចការទប់ស្កាត់ និងបង្ក្រាបបទល្មើសបឹងទន្លេសាប។
#នេះបើយោងតាមប្រភពពីកងរាជអាវុធហត្ថខេត្តសៀមរាប











