អាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និងលោកស្រី លោក សុត សុខុនឌីឧត្ដម និងលោកស្រី លោក ប៉ោ ហុង និងលោកស្រី
នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក លី ហុង និងលោកស្រី បាននាំយកម៉ាស៊ីនថតចម្លងចំនួន ០៤គ្រឿង លោក សុត សុខុនឌីឧត្ដម និងលោកស្រី បាននាំយកក្រដាស A4 ចំនួន ២០កេស និងលោក ប៉ោ ហុង និងលោកស្រី បាននាំយកក្រដាសចំនួនA4 ២០កេស មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់លើការងាររដ្ឋបាល ក្នុងអង្គភាព។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាល និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លង និងក្រដាស សម្រាប់បម្រើការងាររដ្ឋបាល ដល់អាវុធហត្ថខេត្តសៀមរាប និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕











