ក្រុងសៀមរាប៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៦ និង០០នាទី មានជនរងគ្រោះចំនួន៣នាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ចយើងថា នៅវេលាម៉ោង៤ និង៤០នាទី ថ្ងៃដដែល មានករណីអំពើលួច(ម៉ូតូ និងទូរស័ព្ទ)។ ក្រោយពីយើងទទួលពាក្យបណ្ដឹង យើងបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង៩ និង០០នាទី ថ្ងៃដដែល នៅចំណុចតាមបណ្ដោយផ្លូវ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ (រួមទាំងវត្ថុតាងម៉ូតូចំនួន០១គ្រឿង,ទូរសព្ទចំនួន០១គ្រឿង) និងស្រាវជ្រាវរកឃើញម៉ូតូចំនួន០១គ្រឿងទៀត ហើយយកមកធ្វើការសួរនាំ ក្រោយពីជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ និងទូរសព្ទរបស់ជនរងគ្រោះទាំង៣នាក់ខាងលើ ពិតប្រាកដមែន ។
-វត្ថុតាងដកហូតរួមមាន ម៉ូតូជនរងគ្រោះ ចំនួន០២គ្រឿង និងទូរសព្ទដៃចំនួន០១គ្រឿង របស់ជនរងគ្រោះ តួណឺវីសចំនួន១ដើម កូនសោម៉ូតូចំនួន១ កាបូបស្ពាយចំនួន១។
-យើងបានធ្វើតេស្ដិស្វែងរកសារធាតុញៀន តាមរយៈទឹកនោម លើជនសង្ស័យ ជាលទ្ធផល វិជ្ជមាន (ជាតម្រុយមេតំហ្វេមីន)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។
#ប្រភពពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប







