គេហទំព័រ ខ្មែរថប់ញូស

Language

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី ងួន រ៉ា ស្នងការរង នៃស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី៤ និងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំក្រុម

ថ្ងៃ 05/14/2026 | ម៉ោង 04:45:00

ខេត្តសៀមរាប៖នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដសៀមរាប លោកឧត្តមសេនីយ៍ត្រី ងួន រ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី៤ និងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្ត ប្រជុំ និងដំណើរការត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដល់អាយុចូលសោធននិវត្តន៍ ។ ប្រភពកងរាជអាវុធហត្ថខេត្តសៀមរាប