គេហទំព័រ ខ្មែរថប់ញូស

Language

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេ

ថ្ងៃ 03/18/2026 | ម៉ោង 04:30:00

សៀមរាប៖ នៅព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅសាលាដំបូង និងអយ្យការអមសលាដំបូងខេត្ត សាលប្រជុំអាគារ”ខ” ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ ដោយមានការអញ្ជើញចូលរួមពី លោកព្រះរាជអាជ្ញារង លោកស្នងការរង លោកនាយ-នាយរងការិយាល័យដែលពាក់ព័ន្ធ និងលោកអធិការ-អធិការរងនគរបាលក្រុង-ស្រុកទាំង១៣ ដែលពាក់ព័ន្ធផងដែរ ៕