គេហទំព័រ ខ្មែរថប់ញូស

Language

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា

ថ្ងៃ 02/17/2026 | ម៉ោង 08:30:00

ខេត្តសៀមរាប ៖នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅសណ្ឋាគារ Courtyard By Marriott ខេត្តសៀមរាប ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្រី រ៉េឈល ប៊ល (Rachel Ball) នាយនគរបាលជាន់ខ្ពស់ នគរបាលសហព័ន្ធអូស្រ្តាលីប្រចាំរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា។ ដោយក្នុងវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់ នគរបាលជាតិកម្ពុជាចំនួន ២០នាក់ មកពីរាជធានីខេត្ត និងនគរបាលនៃក្រសួងសន្តិសុខជាតិឡាវចំនួន ០៥នាក់នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ៕